ព្រះត្រៃបិដក ភាគ ០៣

សម្រេច​ ​សន្ថ័ត​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​ធ្វើ​ឯង​ក្ដី​ ​ឱ្យ​អ្នកដទៃ​ធ្វើ​ក្ដី​ ​ដើម្បី​ប្រយោជន៍​ដល់​អ្នកដទៃ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​ ​បាន​សន្ថ័ត​ដែល​អ្នកដទៃ​គេ​ធ្វើ​ហើយ​យក​មក​ប្រើប្រាស់​ក៏​ត្រូវ​អាបត្ដិ​ទុក្កដ​។​
 [​៨៥​]​ ​អាបត្ដិ​មិន​មានដល់​ភិក្ខុ​ធ្វើ​សន្ថ័ត​យក​រោម​ចៀម​សមួយ​ជញ្ជីង​ ​(​១ភាគ​)​ ​រោមចៀម​ក្រហម​មួយ​ជញ្ជីង​ ​(​១ភាគ​)​ ​មិន​មានដល់​ភិក្ខុ​ធ្វើ​សន្ថ័ត​ ​យក​រោម​ចៀម​ស​ច្រើន​ ​យក​រោមចៀម​ក្រហម​ច្រើនជាង​កំណត់​នោះ​ ​មិន​ ​មានដល់​ភិក្ខុ​ធ្វើ​សន្ថ័ត​យក​រោម​ចៀម​សសុទ្ធ​ ​ក្រហម​សុទ្ធ​ ​មិន​មានដល់​ភិក្ខុ​យក​រោមចៀម​ធ្វើ​ពិតាន​ក្ដី​ ​ជា​កម្រាល​ផ្ទៃ​ដែលគេ​បូក​លាប​ក្ដី​ ​ជា​ ​រនាំង​បាំង​ក្ដី​ ​ជា​ពូក​ក្ដី​ ​ជា​ខ្នើយ​ក្ដី​ ​មិន​មានដល់​ភិក្ខុ​ឆ្កួត​ ​មិន​មានដល់​ភិក្ខុ​ជា​ខាងដើម​បញ្ញ​ត្ដិ​។​

​សិក្ខាបទ​ទី៣​ ​ចប់​។​

ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 636783221130514454
ទៅកាន់ទំព័រ៖