ព្រះត្រៃបិដក ភាគ ៣០
ឧប្បលវណ្ណាសូត្រ ទី៥
[១៣] សាវត្ថីនិទាន។ គ្រានោះ ឧប្បលវណ្ណាភិក្ខុនី ស្លៀកស្បង់ ក្នុងបុព្វណ្ហសម័យ។បេ។ ឋិតនៅក្រោមម្លប់ដើមសាលព្រឹក្ស ដែលមានផ្ការីកស្គុសស្គាយ មួយដើម។
[១៤] គ្រានោះ មារមានចិត្តបាប មានប្រាថ្នាដើម្បីញុំាងភ័យ សេចក្តីតក់ស្លុត និងសេចក្តីព្រឺរោម ឲ្យកើតឡើង ដល់ឧប្បលវណ្ណាភិក្ខុនី មានប្រាថ្នាឲ្យនាងឃ្លាតចាកសមាធិ ហើយចូលទៅរកឧប្បលវណ្ណាភិក្ខុនី លុះចូលទៅដល់ហើយ បានពោលគាថានឹងឧប្បលវណ្ណាភិក្ខុនីថា
ម្នាលភិក្ខុនី នាងអាស្រ័យនៅដើមសាលព្រឹក្ស មានចុងប្រកបដោយផ្ការីកស្គុសស្គាយ ឋិតនៅតែម្នាក់ឯង ក្រោមម្លប់ដើមសាលព្រឹក្ស ធាតុ គឺភេទ(១) ជាគម្រប់ពីររបស់នាង មិនមាន គួរតែមានស្ត្រីទាំងឡាយ ប្រាកដដូចជានាង មកក្នុងទីនេះផង នាងខ្លាចអំពើពាល របស់ពួកអ្នកលេងឬ។
(១) ភិក្ខុនី ជាគ្នាមិនមានឡើយ។
ID: 636848712471333586
ទៅកាន់ទំព័រ៖