ព្រះត្រៃបិដក ភាគ ៣០

​អ្នកណា​ដឹង​នូវ​ខន្ធ​សន្តាន​ ​ដែល​សត្វ​ធ្លាប់​អាស្រ័យ​នៅ​ពីមុន​ ​ឃើញ​នូវ​សួគ៌​ ​និង​អបាយ​ ​មួយទៀត​ ​ជា​អ្នក​ដល់​នូវ​ការ​អស់​ទៅ​នៃជា​តិ​ ​ជា​អ្នកប្រាជ្ញ​ ​ដល់​នូវ​ការសម្រេច​ ​ព្រោះ​ត្រាស់​ដឹង​ ​បាន​ឈ្មោះថា​ ​តេវិជ្ជ​បុគ្គល​ ​ព្រោះ​វិជ្ជា​ទាំង​បី​នុ៎ះ​ ​ទាំង​បរិបូណ៌​ ​ដោយ​វិជ្ជា​ចរណៈ​ ​ទើប​ឈ្មោះថា​ ​ព្រាហ្មណ៍​ ​ព្រាហ្មណ៍​នោះ​ ​គួរ​បរិភោគ​បាយាស​នេះ​បាន​។​

 ព្រាហ្មណ៍​ក្រាបទូល​ថា​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ជា​ព្រាហ្មណ៍​ដ៏​ចំរើន​ ​បរិភោគ​ចុះ​។​
​[​១៣៥​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​តថាគត​ ​មិន​គួរ​បរិភោគភោជន​ ​ដែល​បាន​អំពី​ការ​ពោល​គាថា​ ​ដូចជា​ចម្រៀង​ទេ​ ​ម្នាល​ព្រាហ្មណ៍​ ​ធម៌​នេះ​ ​មិនមែន​ជា​ធម៌​ ​របស់​ពួក​បុគ្គល​អ្នក​ឃើញ​ធម៌អាថ៌​ទេ​ ​ព្រះពុទ្ធ​ទាំងឡាយ​ ​តែង​បន្ទោបង់​នូវ​ការ​ពោល​គាថា​ ​ដូចជា​ចម្រៀង​ ​ម្នាល​ព្រាហ្មណ៍​ ​កាលបើ​ធម៌​មាន​ហើយ​ ​នេះឯង​ជា​ការ​ចិញ្ចឹមជីវិត​ ​ចូរ​អ្នក​ទំនុកបម្រុង​ព្រះ​ខីណាស្រព​ ​ដែល​មានគុណ​បរិបូណ៌​ ​អ្នក​ស្វែងរក​នូវ​គុណ​ដ៏​ធំ​ ​ជា​អ្នក​រម្ងាប់​នូវ​សេចក្តី​រពឹស​ ​ដោយ​បាយ​ ​និង​ទឹក​ដទៃ​ចុះ​ ​ព្រោះថា​ ​នោះ​ជា​ខេត្ត​ ​របស់​បុគ្គល​អ្នក​ប្រាថ្នា​នូវ​បុណ្យ​។​
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 636848990481584863
ទៅកាន់ទំព័រ៖