ព្រះត្រៃបិដក ភាគ ៣០

 ​[​១៣៨​]​ ​សុន្ទរិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​បានឃើញ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ទទូរ​ព្រះសិរ​ ​ក្រោមម្លប់​ឈើ​មួយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​កាន់​នូវ​បាយាស​ ​ដែល​សល់​អំពី​ការ​បូជា​ ​ដោយដៃ​ឆ្វេង​ ​ហើយ​កាន់​នូវ​កុណ្ឌី​ទឹក​ ​ដោយដៃ​ស្តាំ​ ​ចូល​ទៅ​រក​ព្រះមានព្រះភាគ​។​ ​លំដាប់នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បើក​ព្រះសិរ​ ​ដោយ​ឮសូរ​ជើង​ ​នៃ​សុន្ទរិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​។​ ​សុន្ទរិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​ក៏​ពោល​ថា​ ​លោក​ដ៏​ចំរើន​នេះ​ ​ក្បាលត្រងោល​ ​លោក​ដ៏​ចំរើន​នេះ​ ​ក្បាលត្រងោល​ ​ដូច្នេះហើយ​ ​ចង់​ត្រឡប់​អំពី​ទីនោះ​មកវិញ​។​ ​ទើ​បសុ​ន្ទ​រិក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ព្រាហ្មណ៍​ទាំងឡាយ​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​មាន​ក្បាលត្រងោល​ដែរ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​ត្រូវ​ចូល​ទៅ​រក​លោក​ដ៏​ចម្រើន​នោះ​ ​ហើយ​សួរ​នូវ​ជាតិ​វិញ​។​ ​លំដាប់នោះ​ឯង​ ​សុន្ទរិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​លោក​ដ៏​ចំរើន​ ​ជា​ជាតិ​អ្វី​។​
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 636848990931180579
ទៅកាន់ទំព័រ៖