ព្រះត្រៃបិដក ភាគ ៣០

​[​១៣៩​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ចូរ​អ្នក​កុំ​សួររក​ជាតិ​ឡើយ​ ​ចូរ​សួរ​តែ​ការប្រព្រឹត្ត​វិញ​ ​ភ្លើង​តែង​កើតអំពី​ឈើ​ ​ឯ​អ្នកប្រាជ្ញ​ ​ទោះបី​កើត​ក្នុង​ត្រកូល​ទាប​ ​ក៏​គង់មាន​សេចក្តី​ព្យាយាម​ ​ជា​បុរស​អាជានេយ្យ​ ​ជា​អ្នក​ហាមឃាត់​ ​នូវ​បាប​ដោយ​ហិរិ​ ​ទូន្មាន​ដោយ​បរមត្ថ​សច្ចៈ​ ​ប្រកបដោយ​ការ​ទូន្មាន​ ​នូវ​ឥន្ទ្រិយ​ ​ដល់​នូវ​ទីបំផុត​នៃ​ចតុ​វេទ​ ​គឺ​មគ្គ៤​ ​មាន​ព្រហ្មចរិយៈ​នៅ​រួចហើយ​ ​បុគ្គល​ណា​តាក់​តែ​ងនូ​វយ័ញ្ញ​ ​ជន​គប្បី​ហៅ​បុគ្គល​នោះ​ ​(​ថា​ជា​ព្រាហ្មណ៍​ដ៏​ឧត្តម​)​ ​បុគ្គល​នោះ​ ​រមែង​បូជា​នូវ​ទក្ខិណេយ្យ​បុគ្គល​ទាំងឡាយ​ ​តាមកាល​។​
​[​១៤០​]​ ​សុន្ទរិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ពោល​ថា​ ​វត្ថុ​នេះ​ ​ខ្ញុំ​បូជា​ហើយដោយ​ប្រពៃ​ ​វត្ថុ​នេះ​ ​ខ្ញុំ​គំនាប់​ហើយដោយ​ប្រពៃ​ ​ដោយពិត​ ​ខ្ញុំ​មិនបាន​ឃើញ​បុគ្គល​ណា​ ​ដែល​ដល់​នូវ​វេទ​ ​ដូចជា​ព្រះអង្គ​សោះ​ ​ព្រោះថា​ជន​ឯទៀត​ ​លុះតែ​មិនឃើញ​ពួក​បុគ្គល​ដូចជា​ព្រះអង្គ​ ​ទើប​បរិភោគ​បាយាស​ ​ដែល​សល់​អំពី​ការ​បូជា​។​

 សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ជា​ព្រាហ្មណ៍​ដ៏​ចំរើន​ ​បរិភោគ​ចុះ​។​
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 636848991215586846
ទៅកាន់ទំព័រ៖