ព្រះត្រៃបិដក ភាគ ៣០

​[​១៤១​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​តថាគត​ ​មិន​គួរ​បរិភោគភោជន​ ​ដែល​បាន​អំពី​ការ​ពោល​គាថា​ ​ដូចជា​ចម្រៀង​ទេ​ ​ម្នាល​ព្រាហ្មណ៍​ ​ធម៌​នេះ​ ​មិនមែន​ជា​ធម៌​ ​របស់​ពួក​បុគ្គល​អ្នក​ឃើញ​ធម៌អាថ៌​ទេ​ ​ព្រះពុទ្ធ​ទាំងឡាយ​ ​តែង​បន្ទោបង់​ ​នូវ​ការ​ពោល​គាថា​ ​ដូចជា​ចម្រៀង​ ​ម្នាល​ព្រាហ្មណ៍​ ​កាលបើ​ធម៌​មាន​ហើយ​ ​នេះឯង​ ​ជា​ការ​ចិញ្ចឹមជីវិត​ ​ចូរ​អ្នក​ទំនុកបម្រុង​ព្រះ​ខីណាស្រព​ ​ដែល​មានគុណ​បរិបូណ៌​ ​អ្នក​ស្វែងរក​នូវ​គុណ​ដ៏​ធំ​ ​អ្នក​រម្ងាប់​នូវ​សេចក្តី​រពឹស​ ​ដោយ​បាយ​ ​និង​ទឹក​ដទៃ​ចុះ​ ​ព្រោះថា​ ​នោះ​ជា​ខេត្ត​ ​របស់​បុគ្គល​អ្នក​ប្រាថ្នា​នូវ​បុណ្យ​។​

 [​១៤២​]​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ឲ្យ​នូវ​បាយាស​ ​ដែល​សល់​អំពី​ការ​បូជា​នេះ​ ​ដល់​អ្នកណា​។​ ​ម្នាល​ព្រាហ្មណ៍​ ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ព្រមទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​តថាគត​ ​មិនឃើញ​មាន​បុគ្គល​ណា​ ​ដែល​បរិភោគ​បាយាស​សល់​អំពី​ការ​បូជា​ ​ហើយ​គប្បី​ដល់​ ​នូវ​ការ​ទ្រុឌទ្រោម​ទៅ​ ​ដោយ​ស្រួល​ ​
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 636848991509393650
ទៅកាន់ទំព័រ៖