ព្រះត្រៃបិដក ភាគ ៣០

​ក្រៅពី​តថាគត​ ​ឬ​ក្រៅពី​សាវ័ក​តថាគត​នោះ​ឡើយ​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ចាក់ចោល​ ​នូវ​បាយាស​ ​ដែល​សល់​អំពី​ការ​បូជា​នោះ​ ​ក្នុង​ទី​គ្មាន​ស្មៅ​ស្រស់​ ​ឬ​បាច​ទៅ​ក្នុងទឹក​ដែល​គ្មាន​សត្វ​ចុះ​។​
 [​១៤៣​]​ ​លំដាប់នោះ​ឯង​ ​សុន្ទរិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​ក៏​បាច​បាយ​យាស​ ​ដែល​សល់​អំពី​ការ​បូជា​នោះ​ ​ទៅ​ក្នុងទឹក​ដែល​គ្មាន​សត្វ​។​ ​បាយាស​ ​ដែល​សល់​អំពី​ការ​បូជា​នោះ​ ​លុះ​ព្រាហ្មណ៍​បាន​បាច​ទៅ​ក្នុងទឹក​ហើយ​ ​ក៏​ធ្វើ​សំឡេង​ឮ​វិ​ចិដ​ ​វិ​ដិ​ចិដ​ ​ហុយផ្សែង​ឡើង​ ​ហុយផ្សែង​ថ្គោល​។​ ​ដូចជា​ផាល​ ​គេ​ហាល​អស់​មួយថ្ងៃ​ ​ហើយ​ដាក់ទៅក្នុងទឹក​ ​ធ្វើ​នូវ​សំឡេង​ឮ​វិ​ចិដ​ ​វិ​ដិ​ចិដ​ ​ហុយផ្សែង​ឡើង​ ​ហុយផ្សែង​ថ្គោល​ ​យ៉ាងណាមិញ​ ​បាយាស​ ​ដែល​សល់​អំពី​ការ​បូជា​នោះ​ ​ព្រាហ្មណ៍​បាន​បាច​ទៅ​ក្នុងទឹក​ហើយ​ ​ធ្វើ​នូវ​សំឡេង​ឮ​វិ​ចិដ​ ​វិ​ដិ​ចិដ​ ​ហុយផ្សែង​ឡើង​ ​ហុយផ្សែង​ថ្គោល​ ​យ៉ាងនោះ​ឯង​។​ ​លំដាប់នោះ​ ​សុន្ទរិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​មាន​សេចក្តី​សង្វេគ​ ​កើត​សេចក្តី​ព្រឺរោម​ ​ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ឋិតនៅ​ក្នុង​ទីសម​គួរ​។​
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 636848991771488641
ទៅកាន់ទំព័រ៖