ព្រះត្រៃបិដក ភាគ ៣០
[១៤៤] លុះសុន្ទរិកភារទ្វាជព្រាហ្មណ៍ ឋិតក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ បានត្រាស់ដោយព្រះគាថាទាំងឡាយថា
ម្នាលព្រាហ្មណ៍ អ្នកកុំដុតឧស សំគាល់ថាបរិសុទ្ធឡើយ ព្រោះថាការដុតនុ៎ះ ជាខាងក្រៅទេ បុគ្គលណា ប្រាថ្នានូវសេចក្តីបរិសុទ្ធិខាងក្រៅ អ្នកប្រាជ្ញទាំងឡាយ មិនហៅនូវបុគ្គលនោះ ថាមានសេចក្តីបរិសុទ្ធិ ព្រោះហេតុនោះឡើយ ម្នាលព្រាហ្មណ៍ តថាគត លះបង់នូវការដុតឧសហើយ ដុតតែភ្លើងខាងក្នុងទេ តថាគត មានភ្លើងរុងរឿងជានិច្ច មានចិត្តតាំងមាំជានិច្ច ជាអរហន្ត ប្រព្រឹត្តនូវព្រហ្មចរិយៈ ម្នាលព្រាហ្មណ៍ មានះរបស់អ្នក ដូចជាអម្រែកដ៏ធ្ងន់ សេចក្តីក្រោធ ដូចជាផ្សែង ពាក្យកុហក ដូចជាផែះ
ID: 636848992065185440
ទៅកាន់ទំព័រ៖