ព្រះត្រៃបិដក ភាគ ៣០

អណ្តាត​ ​ដូចជា​វែក​ ​ហទយវត្ថុ​ ​ដូចជា​កន្លែង​ភ្លើង​ ​ចិត្ត​ដែល​បុគ្គល​ទូន្មាន​ល្អ​ហើយ​ ​ដូចជា​ភ្លើង​របស់​បុរស​ ​ពួក​បុគ្គល​ដល់​នូវ​វេទ​ ​ងូត​ក្នុង​អន្លង់​ណា​ ​មិន​ទទឹក​ខ្លួន​សោះ​ ​តែង​ឆ្លង​ដល់ត្រើយ​ ​គឺ​ព្រះនិព្វាន​ ​ម្នាល​ព្រាហ្មណ៍​ ​អន្លង់​នោះ​ ​គឺ​ធម៌​ ​មាន​សីល​ជា​កំពង់​ ​មិន​ល្អក់​ ​ដែល​សប្បុរស​ទាំងឡាយ​ ​សរសើរ​ហើយ​ ​ថា​ជា​របស់​សប្បុរស​ទាំងឡាយ​ ​ម្នាល​ព្រាហ្មណ៍​ ​សច្ចៈ​ក្តី​ ​ធម្មៈ​ក្តី​(​១​)​ ​សំ​យមៈ​ក្តី​(​២​)​ ​ព្រហ្មចរិយៈ​ក្តី​ ​ជា​ធម្មជាត​ ​តាំងនៅ​ជា​កណ្តាល​ ​ជា​ចំណែក​ដ៏​ប្រសើរ​ ​ចូរ​អ្នកធ្វើ​នូវ​ការ​នមស្ការ​ ​ចំពោះ​ព្រះ​ខីណាស្រព​ ​ដែល​មានចិត្ត​ស្លូតត្រង់​ទាំងឡាយ​ចុះ​ ​តថាគត​ ​ហៅ​ជន​នោះ​ ​ថា​ជា​អ្នក​រឭក​នូវ​ធម៌​ ​ដូច្នេះ​ឯង​។​

 [​១៤៥​]​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​សុន្ទរិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​បាន​ពោល​នូវ​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​។​បេ​។​ ​បណ្តា​ព្រះអរហន្ត​ទាំងឡាយ​ ​ភារ​ទ្វា​ជៈ​មាន​អាយុ​ ​ក៏​ជា​ព្រះអរហន្ត​មួយ​រូប​ដែរ​។​
​(​១​)​ ​ធម្មៈ​ ​បាន​ដល់​ ​សម្មាទិដ្ឋិ​ ​សម្មាសង្កប្បៈ​ ​សម្មា​វាយាមៈ​ ​សម្មាសតិ​ ​សម្មាសមាធិ​។​ ​(​២​)​ ​ការ​សង្រួម​ ​បាន​ដល់​ ​សម្មា​កម្មន្តៈ​ ​សម្មាអាជីវៈ​។​
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 636848993353509128
ទៅកាន់ទំព័រ៖