ព្រះត្រៃបិដក ភាគ ៣០

 ​[​១៥​]​ ​លំដាប់នោះ​ ​ឧប្បល​វណ្ណា​ភិក្ខុនី​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អ្នកនេះ​ជា​អ្វី​ហ្ន៎​ ​ជា​មនុស្ស​ ​ឬ​ជា​អមនុស្ស​ ​(​មក​)​ ​ពោល​គាថា​ ​ដូច្នេះ​។​ ​ទើប​ឧប្បល​វណ្ណា​ភិក្ខុនី​ ​មាន​សេចក្តី​ចូលចិត្ត​ដូច្នេះ​ថា​ ​នេះ​ពិតជា​មារ​មានចិត្ត​បាប​ ​ញុំាង​ភ័យ​។​បេ​។​ ​ដល់​អាត្មាអញ​ ​បាន​ជា​ពោល​គាថា​។​ ​លុះ​ឧប្បល​វណ្ណា​ភិក្ខុនី​ ​ដឹង​ច្បាស់​ថា​ ​នេះ​ជា​មារ​មានចិត្ត​បាប​ហើយ​ ​បាន​ពោល​គាថា​ទាំងឡាយ​ ​នឹង​មារ​មានចិត្ត​បាប​ថា​ ​
​អ្នកលេង​មួយ​រយ​នាក់​ ​ក៏ដោយ​ ​មួយ​ពាន់​នាក់​ក៏ដោយ​ ​ជន​ទាំងឡាយ​ ​ប្រាកដ​ដូចជា​អ្នក​ ​ដែល​មក​ក្នុង​ទីនេះ​ក៏ដោយ​ ​យើង​ក៏​មិន​ព្រឺរោម​ ​មិន​តក់ស្លុត​ទេ​ ​ម្នាល​មារ​ ​យើង​សូម្បីតែ​ម្នាក់ឯង​មែន​ ​ក៏​មិន​ខ្លាច​អ្នក​ឡើយ​ ​យើង​នេះ​ចង់​ឲ្យ​បាត់​ទៅ​ក៏បាន​ ​
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 636848712713997466
ទៅកាន់ទំព័រ៖