ព្រះត្រៃបិដក ភាគ ៣០

​មានតែ​ស្លឹក​មួយ​ ​ឬ​មាន​ស្លឹក​ពីរ​ ​ដែល​ខូច​ក្នុង​ចម្ការ​ ​របស់​តថាគត​ ​មិន​មាន​ឡើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រោះហេតុនោះ​ ​បាន​ជាត​ថា​គត​ ​នៅជា​សុខ​ ​ម្នាល​ព្រាហ្មណ៍​ ​កណ្តុរ​ទាំងឡាយ​ ​រាំរែក​ដោយ​ការ​លោត​លេង​ ​ក្នុង​ជង្រុក​ទទេ​ ​របស់​តថាគត​ ​មិន​មាន​ឡើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រោះហេតុនោះ​ ​បាន​ជាត​ថា​គត​ ​នៅជា​សុខ​ ​ម្នាល​ព្រាហ្មណ៍​ ​កម្រាល​ដែល​ក្រាល​ចោល៧ខែ​ ​សឹង​ដេរដាស​ដោយ​បាណកជាតិ​ទាំងឡាយ​ ​របស់​តថាគត​ ​មិន​មាន​ឡើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រោះហេតុនោះ​ ​បាន​ជាត​ថា​គត​ ​នៅជា​សុខ​ ​ម្នាល​ព្រាហ្មណ៍​ ​កូនប្រុស​ ​កូនស្រី​ ​ដែល​ពោះម៉ាយ​ ​ឬ​មេម៉ាយ​ ​មានកូន​មួយ​ ​ឬ​មានកូន​ពីរ​ ​របស់​តថាគត​ ​មិន​មាន​ឡើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រោះហេតុនោះ​ ​បាន​ជាត​ថា​គត​ ​នៅជា​សុខ​ ​ម្នាល​ព្រាហ្មណ៍​ ​ស្រមោច​ដែល​មានខ្លួន​សៅហ្មង​ ​ដោយ​ប្រជ្រុយ​ ​
ថយ | ទំព័រទី ១១២ | បន្ទាប់
ID: 636848994379827830
ទៅកាន់ទំព័រ៖