ព្រះត្រៃបិដក ភាគ ៣០

​ភារ​ទ្វា​ជ​គោត្ត​ព្រាហ្មណ៍​ ​ក៏បាន​បព្វជ្ជា​ ​បាន​ឧបសម្បទា​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​។​ ​លុះ​ភារ​ទ្វា​ជៈ​មាន​អាយុ​ ​បាន​ឧបសម្បទា​ ​មិនយូរ​ប៉ុន្មាន​ ​ក៏​គេច​ចេញទៅ​តែម្នាក់ឯង​ ​មិន​មាន​សេចក្តី​ប្រមាទ​ ​មានតែ​ព្យាយាម​ ​ជា​គ្រឿង​ដុត​នូវ​កិលេស​ ​មានខ្លួន​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​កុលបុត្ត​ទាំងឡាយ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​ដោយ​ប្រពៃ​ ​ដើម្បី​អនុត្តរធម៌​ណា​ ​ភារ​ទ្វា​ជៈ​ ​មិនយូរ​ប៉ុន្មាន​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បានសម្រេច​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​នូវ​អនុត្តរធម៌​នោះ​ ​ដែល​ជាទីបំផុត​ ​នៃ​ព្រហ្មចរិយៈ​ ​ហើយ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​បាន​នៅ​រួចហើយ​ ​កិច្ច​ដែល​គួរ​ធ្វើ​ ​អាត្មាអញ​ ​ក៏បាន​ធ្វើរួចហើយ​ ​កិច្ច​ឯទៀត​ក្រៅពី​នេះ​ ​មិន​មាន​ឡើយ​ ​បណ្តា​ព្រះអរហន្ត​ទាំងឡាយ​ ​ភារ​ទ្វា​ជៈ​មាន​អាយុ​ ​ក៏បាន​ជា​ព្រះអរហន្ត​មួយ​ដែរ​។​

​ចប់​ ​អរហន្ត​វគ្គ​ ​ទី១​។​
​បញ្ជីរឿង​នៃ​អរហន្ត​វគ្គ​នោះ​គឺ​


​ធន​ញ្ជា​នី​សូត្រ១​ ​អ​ក្កោ​សសូ​ត្រ១​ ​អសុរិន្ទ​សូត្រ១​ ​ពិ​លង្គិ​ក​សូត្រ១​ ​អហឹស​ក​សូត្រ១​ ​ជដា​សូត្រ១​ ​សុទ្ធិ​ក​សូត្រ១​ ​អគ្គិ​ក​សូត្រ១​ ​សុន្ទរិ​ក​សូត្រ១​ ​ពហុ​ធិ​តិ​សូត្រ១​ ​ត្រូវជា១០សូត្រ​។​
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 636848995059486704
ទៅកាន់ទំព័រ៖