ព្រះត្រៃបិដក ភាគ ៣០
ឧបាសកវគ្គ ទី២
កសិសូត្រ ទី១
[១៥០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងព្រាហ្មណគ្រាម ឈ្មោះឯកនាលា ក្នុងទក្ខិណាគិរិជនបទ នាដែនមគធៈ។ សម័យនោះឯង កសិភារទ្វាជព្រាហ្មណ៍ បានតាក់តែងនង្គ័លប្រមាណ៥០០ ក្នុងវេលាដែលព្រោះស្រូវ។
[១៥១] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយស្តេចចូលទៅកាន់ការងារ របស់កសិភារទ្វាជព្រាហ្មណ៍។ សម័យនោះឯង ការអង្គាស (លៀងភ្ញៀវ) របស់កសិភារទ្វាជព្រាហ្មណ៍ កំពុងប្រព្រឹត្តទៅ។ លំដាប់នោះ ព្រះមានព្រះភាគ ស្តេចចូលទៅកាន់ការអង្គាស លុះចូលទៅដល់ហើយ ក៏ប្រថាប់នៅក្នុងទីសមគួរ។ កសិភារទ្វាជព្រាហ្មណ៍ បានឃើញព្រះមានព្រះភាគ ដែលទ្រង់ឈរបិណ្ឌបាត លុះឃើញហើយ ក៏បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះសមណៈ ខ្ញុំព្រះអង្គភ្ជួរផង
ID: 636848995339052694
ទៅកាន់ទំព័រ៖