ព្រះត្រៃបិដក ភាគ ៣០

​ព្រោះ​ផង​ ​លុះ​ខ្ញុំ​ព្រះអង្គ​ភ្ជួរ​ហើយ​ ​ព្រោះ​ហើយ​ ​ទើប​បរិភោគ​ ​បពិត្រ​ព្រះ​សមណៈ​ ​ចំណែក​ព្រះអង្គ​ចូរ​ភ្ជួរ​ផង​ ​ព្រោះ​ផង​ ​លុះ​ភ្ជួរ​ហើយ​ ​ព្រោះ​ហើយ​ ​ចូរ​បរិភោគ​ចុះ​។​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ភ្ជួរ​ផង​ ​ព្រោះ​ផង​ ​លុះ​តថាគត​ភ្ជួរ​ហើយ​ ​ព្រោះ​ហើយ​ ​ទើប​បរិភោគ​ដែរ​។​ ​យើងខ្ញុំ​ ​មិនឃើញ​នឹម​ ​ឬ​នង្គ័ល​ ​ផាល​ ​ឬ​ជន្លួញ​ ​ឬ​គោ​ទាំងឡាយ​របស់​ព្រះ​គោតម​ដ៏​ចំរើន​ទេ​ ​តែថា​ព្រះ​គោតម​ដ៏​ចំរើន​ ​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ភ្ជួរ​ផង​ ​ព្រោះ​ផង​ ​លុះ​តថាគត​ភ្ជួរ​ហើយ​ ​ព្រោះ​ហើយ​ ​ទើប​បរិភោគ​ដែរ​។​ ​
 ​[​១៥២​]​ ​លំដាប់នោះ​ ​កសិ​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​បាន​ពោល​នឹង​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ ​ថា​
​ព្រះអង្គ​ប្តេជ្ញា​ថា​ជា​អ្នក​ភ្ជួរ​ ​តែថា​ ​ខ្ញុំ​ព្រះអង្គ​មិនដែល​ឃើញ​នូវ​ការ​ភ្ជួរ​របស់​ព្រះអង្គ​សោះ​ ​ខ្ញុំ​ព្រះអង្គ​សូម​សួរ​ព្រះអង្គ​ជា​អ្នក​ភ្ជួរ​ ​សូម​ប្រាប់​មក​ ​ធ្វើ​ដូចម្តេច​ ​នឹង​ឲ្យ​យើងខ្ញុំ​ដឹង​ ​នូវ​ការ​ភ្ជួរ​នោះ​បាន​។​ ​
​[​១៥៣​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​សទ្ធា​ជា​ពូជ​ ​តបៈ​ជា​ភ្លៀង​ ​បញ្ញា​របស់​តថាគត​ជា​នឹម​ ​និង​នង្គ័ល​ ​ហិរិ​ជា​យាមនង្គ័ល​ ​ចិត្ត​
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 636848995669151575
ទៅកាន់ទំព័រ៖