ព្រះត្រៃបិដក ភាគ ៣០

​តែង​នាំ​ស្រូវ​ទៅកាន់​ដែន​ក៏​រឿយ​ៗ​ ​ស្មូម​ទាំងឡាយ​ ​សូ​មរឿយៗ​ ​ម្ចាស់​ទាន​ទាំងឡាយ​ក៏​ឲ្យ​រឿយ​ៗ​ ​លុះ​ម្ចាស់​ទាន​ទាំងឡាយ​ ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​ទៅកាន់​ឋានសួគ៌​ក៏​រឿយ​ៗ​ ​អ្នក​រូត​ទឹកដោះគោ​ទាំងឡាយ​ ​រូ​ត​រឿយ​ៗ​ ​កូនគោ​ក៏​ចូល​ទៅ​រក​មេ​គោ​រឿយ​ៗ​ ​អ្នក​ល្ងង់ខ្លៅ​លំបាក​ផង​ ​ញាប់ញ័រ​ផ​ងរឿយៗ​ ​តែង​ចូល​ទៅកាន់​គភ៌​ក៏​រឿយ​ៗ​ ​ទាំង​កើត​ទាំង​ស្លាប់​ ​ក៏​រឿយ​ៗ​ ​គេ​នាំទៅ​កាន់​ទី​ស្មសាន​ក៏​រឿយ​ៗ​ ​ចំណែក​អ្នកមាន​បញ្ញា​ ​ដូចជា​ផែនដី​ ​លុះ​បាន​នូវ​មគ្គ​ហើយ​ ​មិនកើត​ក្នុង​ភព​ថ្មី​ទៀ​ត​រឿយ​ៗ​ឡើយ​។​

 [​១៦០​]​ ​កាល​ព្រះមានព្រះភាគ​ ​ត្រាស់​យ៉ាងនេះ​ហើយ​ ​ឧទយ​ព្រាហ្មណ៍​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​។​បេ​។​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​ព្រះរតនត្រ័យ​ ​ជាទី​ពឹង​ ​ស្មើដោយ​ជីវិត​ ​តាំងពី​ថ្ងៃនេះ​ជាដើម​រៀងទៅ​។
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 636848997367598721
ទៅកាន់ទំព័រ៖