ព្រះត្រៃបិដក ភាគ ៣០

​ទេវ​ហិត​សូត្រ​ ​ទី៣​


 [​១៦១​]​ ​ព្រះ​សាស្តា​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះ​អាពាធ​ដោយ​ខ្យល់​ ​ក្នុង​ព្រះ​ឧទរ​។​ ​ព្រះ​ឧប​វា​ណៈ​មាន​អាយុ​ ​ជា​អ្នកបំរើ​ព្រះមានព្រះភាគ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ព្រះ​ឧប​វា​ណៈ​មាន​អាយុ​មក​ថា​ ​ម្នាល​ឧប​វា​ណៈ​ ​អ្នក​ចូរ​ដឹង​នូវ​ទឹក​ក្តៅ​ ​ដល់​តថាគត​ចុះ​។​ ​ព្រះ​ឧប​វា​ណៈ​មាន​អាយុ​ ​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ហើយ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ចូរ​ទៅកាន់​លំនៅ​របស់​ទេវ​ហិត​ព្រាហ្មណ៍​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ឈរ​ស្ងៀម​ក្នុង​ទីសម​គួរ​។​
 [​១៦២​]​ ​ទេវ​ហិត​ព្រាហ្មណ៍​ ​បានឃើញ​ព្រះ​ឧប​វា​ណៈ​មាន​អាយុ​ ​ឈរ​ស្ងៀម​ក្នុង​ទីសម​គួរ​ ​លុះ​ឃើញ​ហើយ​ ​បាន​ពោល​នឹង​ព្រះ​ឧប​វា​ណៈ​មាន​អាយុ​ ​ដោយ​គាថា​ថា​
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 636848997667385867
ទៅកាន់ទំព័រ៖