ព្រះត្រៃបិដក ភាគ ៣០
អ្នកត្រងោលដ៏ចំរើន ឃ្លុំសង្ឃាដី ឈរនៅស្ងៀម ប្រាថ្នាអ្វី ស្វែងរកអ្វី មកដើម្បីសូមនូវអ្វីហ្ន៎។
[១៦៣] ព្រះឧបវាណៈតបថា ព្រះសុគតជាអរហន្ត ជាអ្នកប្រាជ្ញក្នុងលោក ទ្រង់មានអាពាធដោយខ្យល់ ក្នុងព្រះឧទរ ម្នាលព្រាហ្មណ៍ បើអ្នកមានទឹកក្តៅ អ្នកចូរថ្វាយដល់ព្រះពុទ្ធជាអ្នកប្រាជ្ញ (ព្រោះថា) ព្រះមានព្រះភាគ គឺបូជនេយ្យបុគ្គល(១) ទាំងឡាយ បានបូជាហើយ សក្ការេយ្យបុគ្គល(២) ទាំងឡាយ បានធ្វើសក្ការហើយ អបចិនេយ្យបុគ្គល(៣) ទាំងឡាយ បានកោតក្រែងហើយ អាត្មាប្រាថ្នាដើម្បីនាំទឹកទៅថ្វាយព្រះអង្គ។
[១៦៤] លំដាប់នោះ ទេវហិតព្រាហ្មណ៍ ឲ្យបុរសរែកអម្រែកទឹកក្តៅ និងដុំស្ករអំពៅ ទៅប្រគេនព្រះឧបវាណៈមានអាយុ។ លំដាប់នោះឯង ព្រះឧបវាណៈមានអាយុ ក៏ចូលទៅគាល់ព្រះមានព្រះភាគ
(១) បុគ្គលដែលគួរដល់ការបូជា មានអសីតិមហាថេរជាដើម។ (២) បុគ្គលដែលគួរដល់សក្ការៈ។ (៣) បុគ្គលដែលគួរដល់ការកោតក្រែង។
ID: 636848998201186399
ទៅកាន់ទំព័រ៖