ព្រះត្រៃបិដក ភាគ ៣០

លុះ​ចូល​ទៅដល់​ហើយ​ ​ក៏បាន​ស្រង់​ព្រះមានព្រះភាគ​ ​ដោយ​ទឹក​ក្តៅ​ ​ហើយ​លាយ​ស្ករអំពៅ​ដោយ​ទឹក​ក្តៅ​ ​ថ្វាយព្រះ​មាន​ព្រះ​ភាគ​។​ ​លំដាប់នោះ​ ​អាពាធ​ព្រះមានព្រះភាគ​នោះ​ ​ក៏​សះស្បើយ​ទៅ​។​
 [​១៦៥​]​ ​គ្រានោះ​ ​ទេវ​ហិត​ព្រាហ្មណ៍​ ​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ទេវ​ហិត​ព្រាហ្មណ៍​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ ​ថា​
​បុគ្គល​គួរឲ្យ​ទេយ្យធម៌​ ​ចំពោះ​បុគ្គល​ណា​ ​ទាន​ដែល​បុគ្គល​ឲ្យ​ចំពោះ​បុគ្គល​ណា​ ​ទើប​មានផល​ច្រើន​ ​កាល​បុគ្គល​បូជា​ដូចម្តេច​ ​ទក្ខិណាទាន​សម្រេច​(​១​)​ ​ដូចម្តេច​។​ ​
​[​១៦៦​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​បុគ្គល​ណា​ ​ដឹង​នូវ​បុព្វេ​និវាស​ផង​ ​ឃើញ​នូវ​សួគ៌​ ​និង​អបាយ​ផង​ ​មួយទៀត​ ​ដល់​នូវ​ការ​អស់​ទៅ​នៃជា​តិ​ ​ជា​អ្នកប្រាជ្ញ​ ​សម្រេច​ហើយ​ ​ព្រោះ​ត្រាស់​ដឹង​ ​

​(​១​)​ ​ទក្ខិណាទាន​សម្រេច​ ​បាន​សេចក្តី​ថា​ ​ទក្ខិណាទាន​ ​មានផល​ច្រើន​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 636848998651602161
ទៅកាន់ទំព័រ៖