ព្រះត្រៃបិដក ភាគ ៣០

​បិតា​ចាស់​របស់​បុគ្គល​ពាល​ទាំងឡាយ​ ​តែង​សូមទាន​ប្រប​ផ្ទះ​នៃជ​នដ​ទៃ​ ​ដូចជា​សេះ​ចាស់​ប្រើប្រាស់​មិនបាន​ ​គេ​នាំចេញ​ចាក​ចំណី​ ​ឈើច្រត់​របស់ខ្ញុំ​ប្រសើរ​ ​កូន​ទាំងឡាយ​ ​ដែល​មិន​ស្តាប់​បង្គាប់​ ​មិន​ប្រសើរ​ដូច​ឈើច្រត់​ឡើយ​ ​ព្រោះ​ឈើច្រត់​ ​រមែង​ការពារ​គោ​កាច​ក៏បាន​ ​ការពារ​ឆ្កែកាច​ក៏បាន​ ​ច្រត់​ក្នុង​ខាងមុខ​ ​ក្នុង​ទី​ងងឹត​ក៏បាន​ ​ស្ទង់​ក្នុងទឹក​ជ្រៅ​ក៏បាន​ ​បុគ្គល​ភ្លាត់​រអិល​ ​គង់​ទប់​វិញ​បាន​ ​ដោយ​អានុភាព​នៃ​ឈើច្រត់​។​

 [​១៧០​]​ ​លំដាប់នោះ​ ​ព្រាហ្មណ​មហាសាល​នោះ​ ​បាន​រៀន​នូវ​គាថា​ទាំងឡាយ​នេះ​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​ហើយ​ពោល​ក្នុង​រោង​ជាទី​ប្រជុំ​ ​នៅ​វេលា​ដែល​ពួក​មហាជន​ប្រជុំ​គ្នា​ផង​ ​នៅ​វេលា​ដែល​កូន​ទាំងឡាយ​ ​អង្គុយ​ហើយ​ផង​ថា​
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 636848999800947900
ទៅកាន់ទំព័រ៖