ព្រះត្រៃបិដក ភាគ ៣០
ក្នុងខាងមុខ ក្នុងទីងងឹតក៏បាន ស្ទង់ក្នុងទឹកជ្រៅក៏បាន បុគ្គលភ្លាត់រអិល គង់ទប់វិញបាន ដោយអានុភាពនៃឈើច្រត់។
[១៧១] លំដាប់នោះ កូនទាំងឡាយ នាំព្រាហ្មណមហាសាលនោះ ទៅកាន់ផ្ទះ ហើយឲ្យងូតទឹក ឲ្យស្លៀកដណ្តប់ ដោយគូសំពត់មួយគូម្នាក់ៗ។ ទើបព្រាហ្មណមហាសាលនោះ យកសំពត់មួយគូ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រាហ្មណមហាសាលនោះ អង្គុយក្នុងទីសមគួរហើយ បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន យើងខ្ញុំព្រះអង្គជាព្រាហ្មណ៍ ស្វែងរកនូវទ្រព្យសម្រាប់អាចារ្យ (មកប្រគេន) ដល់អាចារ្យ សូមព្រះគោតមដ៏ចំរើន ជាអាចារ្យ ទទួលយកនូវចំណែកអាចារ្យរបស់ខ្ញុំព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ទទួលយក ដោយសេចក្តីអនុគ្រោះ។
[១៧២] លំដាប់នោះ ព្រាហ្មណមហាសាលនោះ ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺណាស់។បេ។
ID: 636849000341938843
ទៅកាន់ទំព័រ៖