ព្រះត្រៃបិដក ភាគ ៣០

​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ជ្រាប​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​ដល់​នូវ​ព្រះរតនត្រ័យ​ជាទី​ពឹង​ស្មើដោយ​ជីវិត​ ​តាំងពី​ថ្ងៃនេះ​ជាដើម​រៀងទៅ​។​

​មាន​ត្ថ​ទ្ធ​សូត្រ​ ​ទី៥​


 [​១៧៣​]​ ​សាវត្ថី​និទាន​។​ ​សម័យ​នោះ​ឯង​ ​ព្រាហ្មណ៍​ឈ្មោះ​ ​មាន​ត្ថ​ទ្ធៈ​ ​(​អ្នកមាន​មានះ​រឹងរូស​)​ ​អាស្រ័យ​នៅក្នុង​ក្រុង​សាវត្ថី​។​ ​ព្រាហ្មណ៍​នោះ​ ​មិន​សំពះ​មាតា​ ​មិន​សំពះ​បិតា​ ​មិន​សំពះ​អាចារ្យ​ ​មិន​សំពះ​បង​ឡើយ​។​
 [​១៧៤​]​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​កំពុង​មាន​បរិស័ទ​ច្រើន​ ​ចោមរោម​ ​ទ្រង់​សំដែងធម៌​។​ ​គ្រានោះ​ ​មាន​ត្ថ​ទ្ធ​ព្រាហ្មណ៍​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​នេះឯង​ ​មាន​បរិស័ទ​ច្រើន​ចោមរោម​ ​ទ្រង់​សំដែងធម៌​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ចូល​ទៅ​រក​ព្រះសមណគោតម​ ​ប្រសិនបើ​ព្រះសមណគោតម​និយាយ​នឹង​អាត្មាអញ​ ​អាត្មាអញ​ ​ក៏​និយាយ​នឹង​លោក​វិញ​ ​បើ​ព្រះសមណគោតម​ ​មិន​និយាយ​នឹង​អាត្មាអញ​ទេ​ ​អាត្មាអញ​ ​ក៏​មិន​និយាយ​នឹង​លោក​វិញ​ដែរ​។​ ​
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636849000784584161
ទៅកាន់ទំព័រ៖