ព្រះត្រៃបិដក ភាគ ៣០

​លំដាប់នោះ​ ​មាន​ត្ថ​ទ្ធ​ព្រាហ្មណ៍​ ​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ឋិតនៅ​ក្នុង​ទីសម​គួរ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​មិន​ទ្រង់​មាន​ព្រះបន្ទូល​រក​។​ ​ទើប​មាន​ត្ថ​ទ្ធ​ព្រាហ្មណ៍​ ​ចង់​ត្រឡប់​អំពី​ទីនោះ​វិញ​ ​ដោយ​គិតថា​ ​ព្រះសមណគោតម​នេះ​ ​មិនដឹង​អ្វី​សោះ​។​
 [​១៧៥​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​នូវ​បរិវិតក្ក​ ​ក្នុងចិត្ត​របស់​មាន​ត្ថ​ទ្ធ​ព្រាហ្មណ៍​ ​ដោយ​ព្រះហឫទ័យ​របស់​ព្រះអង្គ​ ​ហើយ​បាន​ត្រាស់​នឹង​មាន​ត្ថ​ទ្ធ​ព្រាហ្មណ៍​ ​ដោយ​គាថា​ ​ថា​
​ម្នាល​ព្រាហ្មណ៍​ ​មានះ​របស់​បុគ្គល​ណា​ ​ក្នុង​លោក​នេះ​ ​ម្នាល​ព្រាហ្មណ៍​ ​មានះ​នោះ​ ​មិន​ប្រពៃ​ទេ​ ​បុគ្គល​មក​ហើយ​ ​ដោយ​ប្រយោជន៍​ណា​ ​បុគ្គល​ត្រូវ​ចំរើន​ ​នូវ​ប្រយោជន៍​នោះ​ឯង​។​

 [​១៧៦​]​ ​លំដាប់នោះ​ ​មាន​ត្ថ​ទ្ធ​ព្រាហ្មណ៍​ដឹង​ថា​ ​ព្រះសមណគោតម​ ​ស្គាល់ចិត្ត​របស់​អាត្មាអញ​ ​ហើយក៏​ឱនក្បាល​ចុះ​ ​ទៀប​ព្រះ​បា​ទយុ​គ្គ​លនៃ​ព្រះមានព្រះភាគ​ ​ក្នុង​ទីនោះ​ឯង​ ​ហើយ​ជប់​ព្រះបាទ​ទាំងគូ​របស់​ព្រះមានព្រះភាគ​ ​ដោយ​មាត់​ផង​ ​ច្របាច់​ដោយដៃ​ទាំងពីរ​ផង​ ​
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 636849001136444286
ទៅកាន់ទំព័រ៖