ព្រះត្រៃបិដក ភាគ ៣០

​[​១៧៨​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​បុគ្គល​មិន​គួរ​ធ្វើ​មានះ​ ​ចំពោះ​មាតា​ ​បិតា​ ​បង​ ​និង​អាចារ្យ​ ​ជា​គំរប់៤​ ​គួរ​ប្រកបដោយ​សេចក្តី​គោរព​ ​ចំពោះ​បុគ្គល​ទាំង៤នោះ​ ​បុគ្គល​ទាំង៤នោះ​ ​បុគ្គល​គួរ​លំអុតលំអោន​ ​មួយទៀត​ ​បុគ្គល​ទាំង៤នោះ​ ​ដែលគេ​បូជា​ល្អ​ហើយ​ ​ញុំាង​ប្រយោជន៍ឲ្យ​សម្រេច​ ​បុគ្គល​គួរ​កំចាត់​មានះ​ ​មិន​គួរ​រឹងត្អឹង​ដោយ​អនុស័យ​ ​គឺ​មានះ​នោះ​ ​ចំពោះ​ព្រះអរហន្ត​ ​ដែល​មាន​សេចក្តី​ត្រជាក់​ ​មាន​សោឡស​កិច្ច​ធ្វើរួចហើយ​ ​មិន​មាន​អាសវៈ​ ​ជា​អ្នក​ប្រសើរ​។​

 [​១៧៩​]​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​មាន​ត្ថ​ទ្ធ​ព្រាហ្មណ៍​ ​បាន​ពោល​នូវ​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​។​បេ​។​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ជ្រាប​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​ដល់​នូវ​ព្រះរតនត្រ័យ​ ​ជាទី​ពឹង​ស្មើដោយ​ជីវិត​ ​តាំងពី​ថ្ងៃនេះ​ជាដើម​រៀងទៅ​។​
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 636849005864024688
ទៅកាន់ទំព័រ៖