ព្រះត្រៃបិដក ភាគ ៣០

​[​១៨២​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​បច្ច​និក​សាត​ព្រាហ្មណ៍​ ​មានចិត្ត​សៅហ្មង​ ​ច្រើន​ដោយ​ការ​ប្រណាំងប្រជែង​ ​មិន​ងាយ​នឹង​ដឹង​សុភាសិត​ទេ​ ​លុះតែ​បុគ្គល​ណា​ ​នាំចេញ​នូវ​ការ​ប្រណាំងប្រជែង​ផង​ ​នូវ​សេចក្តី​មិន​ជ្រះថ្លា​នៃ​ចិត្ត​ផង​ ​លះបង់​នូវ​គំនុំ​ផង​ ​បុគ្គល​នោះ​ ​ទើប​ដឹង​នូវ​សុភាសិត​បាន​។​

 [​១៨៣​]​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​បច្ច​និក​សាត​ព្រាហ្មណ៍​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​។​បេ​។​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ជ្រាប​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​ដល់​នូវ​ព្រះរតនត្រ័យ​ ​ជាទី​ពឹង​ស្មើដោយ​ជីវិត​ ​តាំងពី​ថ្ងៃនេះ​ជាដើម​រៀងទៅ​។​
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 636849006421066549
ទៅកាន់ទំព័រ៖