ព្រះត្រៃបិដក ភាគ ៣០
[១៨៦] ព្រះអង្គត្រាស់ថា តថាគត មិនមានកិច្ចដែលត្រូវធ្វើក្នុងព្រៃទេ ព្រៃគឺកិលេសជាសត្រូវ តថាគត បានដកឫសគល់អស់ហើយ តថាគតនោះ ជាបុគ្គលម្នាក់ឯង មិនមានព្រៃ គឺកិលេសទេ ទាំងសរ គឺកិលេស វិនាសអស់ហើយ
តថាគត លះបង់នូវសេចក្តីអផ្សុកហើយ ទើបត្រេកអរ ក្នុងព្រៃបាន។
[១៨៧] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ នវកម្មិកភារទ្វាជព្រាហ្មណ៍ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹងស្មើដោយជីវិត តាំងពីថ្ងៃនេះ ជាដើមរៀងទៅ។
កដ្ឋហារសូត្រ ទី៨
[១៨៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ សម័យនោះឯង មានពួកមាណពជាច្រើន ជាអ្នកនាំឧស ជាអន្តេវាសិក របស់ព្រាហ្មណ៍ភារទ្វាជគោត្តម្នាក់ នាំគ្នាចូលទៅកាន់ដងព្រៃនោះ លុះចូលទៅដល់ហើយ
ID: 636849007159358777
ទៅកាន់ទំព័រ៖