ព្រះត្រៃបិដក ភាគ ៣០

​​ក៏បាន​ឃើញ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​ដងព្រៃ​នោះ​ ​ផ្គត់​ព្រះ​ភ្នែន​ ​តាំង​ព្រះ​កាយ​ត្រង់​ ​តំ​កល់​ព្រះ​ស្មារតី​ ​ឆ្ពោះ​ត្រង់​ទៅ​រក​កម្មដ្ឋាន​ ​លុះ​ឃើញ​ហើយ​ ​ក៏​ចូល​ទៅ​រក​ភារ​ទ្វា​ជ​គោត្ត​ព្រាហ្មណ៍​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏បាន​ពោល​នូវ​ពាក្យ​នេះ​ ​នឹង​ភារ​ទ្វា​ជ​គោត្ត​ព្រាហ្មណ៍​ថា​ ​សូម​ជំរាប​លោក​ ​សូម​លោក​ដ៏​ចំរើន​ ​គប្បី​ជ្រាប​ ​ដ្បិត​ព្រះសមណគោតម​ ​គង់​ក្នុង​ដងព្រៃ​ឯណោះ​ ​ផ្គត់​ព្រះ​ភ្នែន​ ​តាំង​ព្រះ​កាយ​ត្រង់​ ​តំ​កល់​ព្រះ​ស្មារតី​ ​ឆ្ពោះ​ត្រង់​ទៅ​រក​កម្មដ្ឋាន​។​
 [​១៨៩​]​ ​គ្រានោះ​ ​ភារ​ទ្វា​ជ​គោត្ត​ព្រាហ្មណ៍​ ​ចូល​ទៅកាន់​ដងព្រៃ​នោះ​ ​ជាមួយនឹង​មាណព​ទាំងអម្បាល​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បានឃើញ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​ដងព្រៃ​នោះ​ ​ផ្គត់​ព្រះ​ភ្នែន​ ​តាំង​ព្រះ​កាយ​ត្រង់​ ​តំ​កល់​ព្រះ​ស្មារតី​ ​ឆ្ពោះ​ត្រង់​ទៅ​រក​កម្មដ្ឋាន​ ​លុះ​ឃើញ​ហើយ​ ​ក៏​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ពោល​នឹង​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ ​ថា​
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 636849007414563374
ទៅកាន់ទំព័រ៖