ព្រះត្រៃបិដក ភាគ ៣០

​ភិ​ក្ខ​ក​សូត្រ​ ​ទី១០​


 [​១៩៥​]​ ​សាវត្ថី​និទាន​។​ ​គ្រានោះ​ឯង​ ​ភិ​ក្ខ​ក​ព្រាហ្មណ៍​ ​(​ព្រាហ្មណ៍​អ្នក​សូម​)​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិ​ក្ខ​ក​ព្រាហ្មណ៍​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ជា​អ្នក​សូម​គេ​ ​ឯ​ព្រះអង្គ​ ​ក៏​ជា​អ្នក​សូម​គេ​ដែរ​ ​យើង​ទាំងពីរ​នាក់​ ​ផ្សេងគ្នា​ដូចម្តេច​ ​ក្នុង​ពាក្យ​ថា​ ​អ្នក​សូម​នេះ​។​
[​១៩៦​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​បុគ្គល​ណា​ ​សូម​ពួក​ជន​ដទៃ​ ​ដោយហេតុ​ណា​ ​បុគ្គល​នោះ​ ​មិន​ឈ្មោះថា​ភិក្ខុ​ ​(​អ្នក​សូម​)​ ​ដោយហេតុ​នោះ​ឡើយ​ ​បុគ្គល​ណា​ ​កាន់​ធម៌​មានពិស​ ​គឺ​អកុសលធម៌​ ​បុគ្គល​នោះ​ ​ក៏​មិន​ឈ្មោះថា​ភិក្ខុ​ដែរ​ ​ក្នុង​លោក​នេះ​ ​លុះតែ​បុគ្គល​ណា​ ​បាន​បណ្តែត​បង់​នូវ​បុណ្យ​ ​និង​បាប​ចេញ​ ​ហើយ​ប្រព្រឹត្ត​មគ្គ​ ​ព្រហ្មចរិយៈ​ ​ក្នុង​ខន្ធា​ទិ​លោក​ ​ដោយ​បញ្ញា​ ​បុគ្គល​នោះ​ ​ទើប​តថាគត​ហៅថា​ ​ភិក្ខុ​ពិត​។​
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636849008808703114
ទៅកាន់ទំព័រ៖