ព្រះត្រៃបិដក ភាគ ៣០

 ​[​១៩៧​]​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ភិ​ក្ខ​ក​ព្រាហ្មណ៍​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​។​បេ​។​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ជ្រាប​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​ដល់​នូវ​ព្រះរតនត្រ័យ​ ​ជាទី​ពឹង​ ​ស្មើដោយ​ជីវិត​ ​តាំង​អំពី​ថ្ងៃនេះ​ ​ជាដើម​ទៅ​។​

​សង្គរវ​សូត្រ​ ​ទី១១​


 [​១៩៨​]​ ​សាវត្ថី​និទាន​។​ ​សម័យ​នោះ​ឯង​ ​សង្គរវ​ព្រាហ្មណ៍​ ​អាស្រ័យ​នៅក្នុង​ក្រុង​សាវត្ថី​ ​មាន​សេចក្តី​សំគាល់​ថា​ ​ទឹកជា​របស់​បរិសុទ្ធ​ ​រមែង​ប្រាថ្នា​ការ​បរិសុទ្ធិ​ដោយ​ទឹក​ ​ប្រកប​ការ​ព្យាយាម​ចុះ​ទឹ​ក​រឿយ​ៗ​ ​ក្នុង​វេលា​ល្ងាច​ព្រឹក​។​ ​គ្រានោះ​ឯង​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ស្លៀក​ស្បង់​ប្រដាប់​បាត្រ​ចីវរ​ ​ក្នុង​វេលា​ព្រឹក​ ​ហើយ​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​ ​លុះ​ត្រាច់​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​រួចហើយ​ ​ត្រឡប់​មក​ពី​បិណ្ឌបាត​វិញ​ ​ក្នុង​វេលា​ក្រោយ​ភត្ត​ ​ទើប​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636849009174524038
ទៅកាន់ទំព័រ៖