ព្រះត្រៃបិដក ភាគ ៣០

 ​[​១៩៩​]​ ​លុះ​ព្រះ​អានន្ទ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សង្គរវ​ព្រាហ្មណ៍​ ​អាស្រ័យ​នៅក្នុង​ក្រុង​សាវត្ថី​នេះ​ ​មាន​សេចក្តី​សំគាល់​ថា​ ​ទឹកជា​របស់​បរិសុទ្ធ​ ​តែង​ប្រាថ្នា​ការ​បរិសុទ្ធិ​ដោយ​ទឹក​ ​ប្រកប​សេចក្តី​ព្យាយាម​ចុះ​ទឹ​ក​រឿយ​ៗ​ ​ក្នុង​វេលា​ល្ងាច​ព្រឹក​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​អាស្រ័យ​សេចក្តី​អនុគ្រោះ​ ​ស្តេច​ចូល​ទៅកាន់​លំនៅ​របស់​សង្គរវ​ព្រាហ្មណ៍​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​ដោយ​ភាព​ស្ងៀម​។​ ​លំដាប់នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ប្រដាប់​បាត្រ​ ​ចីវរ​ក្នុង​វេលា​ព្រឹក​ ​ហើយ​ស្តេច​ចូល​ទៅកាន់​លំនៅ​ ​របស់​សង្គរវ​ព្រាហ្មណ៍​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែល​ព្រាហ្មណ៍​ក្រាល​ថ្វាយ​។​
 [​២០០​]​ ​លំដាប់នោះ​ឯង​ ​សង្គរវ​ព្រាហ្មណ៍​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​សង្គរវ​ព្រាហ្មណ៍​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​បានឮ​ថា​ ​អ្នកមាន​សេចក្តី​សំគាល់​ថា​ ​ទឹកជា​របស់​បរិសុទ្ធិ​ ​
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 636849009400806981
ទៅកាន់ទំព័រ៖