ព្រះត្រៃបិដក ភាគ ៣០

ក៏​ទូល​សួរ​យ៉ាងនេះ​ថា​ ​ពួក​ជន​ត្រងោល​បែប​ណា​ ​ឈ្មោះថា​អ្នក​ស្ងប់​រម្ងាប់​ ​ពួក​ជន​បែប​ណា​ ​នឹង​ដឹង​នូវ​សភា​ធម៌​(​១​)​ ​។​
 ​[​២០៤​]​ ​លំដាប់នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ចំពោះ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នក​ខោ​មទុស្ស​និគម​ ​ដោយ​គាថា​ ​ថា​
​ពួកសប្បុរស​មិន​មាន​ក្នុង​ទីណា​ ​ទីនោះ​ ​មិន​ឈ្មោះថា​ទីប្រជុំ​ឡើយ​ ​ជន​ទាំងឡាយ​ណា​ ​មិន​ពោល​ធម៌​ ​ជន​ទាំងនោះ​ ​មិន​ឈ្មោះថា​ ​សប្បុរស​ ​(​អ្នក​ស្ងប់​រម្ងាប់​)​ ​ទេ​ ​លុះតែ​ពួក​ជន​ ​លះបង់​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ទាំង​ពោល​នូវ​ធម៌​ផង​ ​ទើប​ឈ្មោះថា​ ​សប្បុរស​ ​(​ពួក​ជន​បែបនេះ​ ​នឹង​ដឹង​នូវ​សភា​ធម៌​)​។​

 [​២០៥​]​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នក​ខោ​មទុស្ស​និគម​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់
​(​១​)​ ​ធម៌​ដែល​ត្រូវ​ប្រតិបត្តិ​ក្នុង​ទីប្រជុំ​។​
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 636849010427945730
ទៅកាន់ទំព័រ៖