ព្រះត្រៃបិដក ភាគ ៣០
បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះគោតមដ៏ចំរើន ទ្រង់សំដែងដោយអនេកបរិយាយ ដូចជា មនុស្សផ្ងារវត្ថុដែលផ្កាប់ ឬបើកបង្ហាញវត្ថុដែលកំបាំង ឬក៏ប្រាប់ផ្លូវដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាមនុស្សកាន់ប្រទីបប្រេង ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា ឲ្យពួកមនុស្សដែលមានភ្នែកភ្លឺ មើលឃើញរូបទាំងឡាយបាន យើងខ្ញុំទាំងឡាយនេះ សូមដល់ព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង សូមព្រះគោតមដ៏ចំរើន ជ្រាបនូវយើងខ្ញុំទាំងឡាយ ថាជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះតទៅ។
ចប់ ឧបាសកវគ្គ ទី២។
ឧទ្ទាននៃឧបាសកវគ្គនោះគឺ
កសីសូត្រ១ ឧទយសូត្រ១ ទេវហិតសូត្រ១ មហាសាលសូត្រ១ មានត្ថទ្ធសូត្រ១ បច្ចនិកសូត្រ១ នវកម្មិកសូត្រ១ កដ្ឋហារសូត្រ១ មាតុបោសកសូត្រ១ ភិក្ខកសូត្រ១ សង្គរវសូត្រ១ ខោមទុស្សសូត្រ១ ត្រូវជា១២។
ចប់ ព្រាហ្មណសំយុត្ត។
ID: 636849010781295940
ទៅកាន់ទំព័រ៖