ព្រះត្រៃបិដក ភាគ ៣០

​វង្គី​សសំ​យុត្ត​
​និ​ក្ខន្ត​សូត្រ​ ​ទី១​


 [​២០៦​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​វង្គី​សៈ​មាន​អាយុ​ ​នៅក្នុង​អ​គ្គា​ឡ​វ​ចេតិយ​ ​ទៀប​ក្រុង​អា​ឡ​វី​ ​ជាមួយនឹង​ឧបជ្ឈាយ៍​ឈ្មោះ​ ​និគ្រោធ​កប្បៈ​ ​មាន​អាយុ​។​ ​ក៏​សម័យ​នោះ​ឯង​ ​ព្រះ​វង្គី​សៈ​មាន​អាយុ​ ​ជា​ភិក្ខុ​ថ្មី​ ​បួស​មិនយូរ​ប៉ុន្មាន​ ​នៅជា​ភិក្ខុ​តូច​ទាប​ ​ជា​អ្នករក្សា​វិហារ​។​
 [​២០៧​]​ ​គ្រានោះ​ឯង​ ​ពួក​ស្រី​ច្រើន​នាក់​តាក់តែងខ្លួន​ ​ចូល​ទៅកាន់​អារាម​ ​មៀងមើល​វិហារ​។​ ​គ្រានោះ​ ​ព្រះ​វង្គី​សៈ​មាន​អាយុ​ ​បានឃើញ​ ​នូវ​ស្រី​ទាំងនោះ​ហើយ​ ​ក៏​កើត​សេចក្តី​អផ្សុក​ ​រា​គៈ​ក៏​ញុំាង​កុសល​ចិត្ត​ឲ្យ​វិនាស​។​ ​ទើប​ព្រះ​វង្គី​សៈ​មាន​អាយុ​ ​មាន​សេចក្តី​ត្រិះរិះ​ថា​ ​អើហ្ន៎​ ​អាត្មាអញ​ ​ពេញជា​មិន​មានលាភ​ ​អើហ្ន៎​ ​លាភ​ ​មិន​មានដល់​អាត្មាអញ​ឡើយ​ ​អើហ្ន៎​ ​អត្តភាព​ជា​មនុស្ស​ ​អាត្មាអញ​ ​បាន​ដោយ​អាក្រក់​ ​
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 636849011066182235
ទៅកាន់ទំព័រ៖