ព្រះត្រៃបិដក ភាគ ៣០
[២៣] ឧបចាលាភិក្ខុនីតបថា ពួកទេវតាណា ដែលឋិតនៅក្នុងជាន់តាវត្តិង្សក្តី ជាន់យាមៈក្តី ជាន់តុសិតក្តី ពួកទេវតា ដែលឋិតនៅក្នុងជាន់និម្មានរតីក្តី ពួកទេវតា ដែលឋិតនៅក្នុងជាន់វសវតីក្តី ទេវតាទាំងនោះ ចំពាក់ដោយគ្រឿងចង គឺកាម រមែងមកកាន់អំណាចនៃមារទៀត លោកទាំងអស់ ត្រូវភ្លើងឆេះ(១) ហើយ លោកទាំងអស់ក្តៅក្រហាយ(២) លោកទាំងអស់ ភ្លឺច្រាលរន្ទាល(៣) លោកទាំងអស់ ញាប់ញ័រហើយ ទីណា ដែលមិនញាប់ញ័រ មិនកម្រើក មិនមែនជាសំណេពនៃបុថុជ្ជន មិនមែនជាដំណើរនៃមារ ចិត្តយើងត្រេកអរហើយក្នុងទីនោះ។
លំដាប់នោះ មារមានចិត្តបាប ដឹងថា ឧបចាលាភិក្ខុនី ស្គាល់អញហើយ ក៏មានសេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះទៅ។
(១) ភ្លើងកិលេស មានរាគៈជាដើម ភ្លើងទុក្ខ មានជាតិទុក្ខ ជាដើម។ (២) ក្តៅក្រហាយ ដោយភ្លើងទាំងពីរនោះឯង។ (៣) ភ្នំច្រាលរន្ទាល ដោយភ្លើងទាំងពីរនោះឯង។
ID: 636848714286767423
ទៅកាន់ទំព័រ៖