ព្រះត្រៃបិដក ភាគ ៣០
អើហ្ន៎ អត្តភាពជាមនុស្ស អាត្មាអញ មិនបានដោយល្អទេ ព្រោះសេចក្តីអផ្សុក កើតឡើងដល់អាត្មាអញ រាគៈក៏ញុំាងកុសលចិត្តឲ្យវិនាស ជនទាំងឡាយដទៃ គប្បីបន្ទោបង់សេចក្តីអផ្សុក របស់អាត្មាអញ ហើយធ្វើសេចក្តីត្រេកអរឲ្យកើតឡើង ដោយហេតុណា ហេតុនោះ អាត្មាអញ គប្បីបានជនទាំងនោះអំពីទីណា បើដូច្នោះ មានតែអាត្មាអញ បន្ទោបង់នូវសេចក្តីអផ្សុករបស់ខ្លួន ដោយខ្លួនឯងចុះ ហើយធ្វើសេចក្តីត្រេកអរ ឲ្យកើតឡើង។
[២០៨] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ ក៏បន្ទោបង់សេចក្តីអផ្សុករបស់ខ្លួន ដោយខ្លួនឯង ហើយធ្វើសេចក្តីត្រេកអរ ឲ្យកើតឡើង រួចពោលគាថាទាំងឡាយនេះ ក្នុងពេលនោះថា
វិតក្កៈទាំងឡាយនេះ ជាសភាវៈឃ្នើសឃ្នង តែងស្ទុះមកអំពីមារ គ្របសង្កត់អាត្មាអញ ដែលចេញអំពីផ្ទះ ចូលមកកាន់ផ្នួស
ID: 636849011381890292
ទៅកាន់ទំព័រ៖