ព្រះត្រៃបិដក ភាគ ៣០

​អរ​តិ​សូត្រ​ ​ទី២​


 [​២០៩​]​ ​សម័យមួយ​ ​ព្រះ​វង្គី​សៈ​មាន​អាយុ​ ​គង់នៅ​ក្នុង​អ​គ្គា​ឡ​វ​ចេតិយ​ ​ទៀប​ក្រុង​អា​ឡ​វី​ ​ជាមួយនឹង​ឧបជ្ឈាយ៍​ ​ឈ្មោះ​និគ្រោធ​កប្បៈ​មាន​អាយុ​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​និគ្រោធ​កប្បៈ​មាន​អាយុ​ ​ត្រឡប់​មក​ពី​បិណ្ឌបាត​ ​ក្នុង​វេលា​ក្រោយ​ភត្ត​ ​ក៏​ចូល​ទៅកាន់​វិហារ​ ​ចេញ​ ​(​អំពី​វិហារ​ទៅវិញ​)​ ​ក្នុង​វេលា​ល្ងាច​ ​ឬ​ក្នុង​កាល​ថ្ងៃស្អែក​ឡើង​។​
 [​២១០​]​ ​សម័យ​នោះ​ឯង​ ​សេចក្តី​អផ្សុក​ ​កើតមាន​ដល់​ព្រះ​វង្គី​សៈ​មាន​អាយុ​ ​ទាំង​រាគៈ​ ​ក៏​ញុំាង​កុសល​ចិត្ត​ឲ្យ​វិនាស​។​ ​ព្រះ​វង្គី​សៈ​មាន​អាយុ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អើហ្ន៎​ ​អាត្មាអញ​ ​ពេញជា​មិន​មានលាភ​ ​អើហ្ន៎​ ​លាភ​ ​មិន​មានដល់​អាត្មាអញ​ឡើយ​ ​អើហ្ន៎​ ​អត្តភាព​ជា​មនុស្ស​ ​អាត្មាអញ​ ​បាន​ដោយ​អាក្រក់​ ​អើហ្ន៎​ ​អត្តភាព​ជា​មនុស្ស​ ​អាត្មាអញ​ ​មិនបាន​ដោយ​ល្អ​ទេ​ ​ព្រោះថា​ ​សេចក្តី​អផ្សុក​ ​កើតឡើង​ដល់​អាត្មាអញ​ ​រា​គៈ​ក៏​ញុំាង​កុសល​ចិត្ត​ឲ្យ​វិនាស​ ​ពួក​ជន​ដទៃ​ ​គប្បី​បន្ទោបង់​សេចក្តី​អផ្សុក​ ​របស់​អាត្មាអញ​ ​ហើយ​ធ្វើ​សេចក្តី​ត្រេកអរ​ ​ឲ្យ​កើតឡើង​ ​ដោយហេតុ​ណា​ ​ហេតុ​នោះ​ ​អាត្មាអញ​ ​គប្បី​បាន​ជន​ទាំងនោះ​អំពី​ទីណា​ ​ក្នុង​រាគៈ​នេះ​
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 636849011849857058
ទៅកាន់ទំព័រ៖