ព្រះត្រៃបិដក ភាគ ៣០
បើដូច្នោះ មានតែអាត្មាអញ បន្ទោបង់ នូវសេចក្តីអផ្សុករបស់ខ្លួន ដោយខ្លួនឯង ហើយធ្វើសេចក្តីត្រេកអរ ឲ្យកើតឡើង។
[២១១] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ ក៏បន្ទោបង់សេចក្តីអផ្សុករបស់ខ្លួន ដោយខ្លួនឯង ហើយធ្វើសេចក្តីត្រេកអរ ឲ្យកើតឡើង រួចពោលគាថាទាំងឡាយនេះ ក្នុងវេលានោះថា
ភិក្ខុណាលះបង់ នូវសេចក្តីមិនត្រេកអរផង នូវសេចក្តីត្រេកអរផងនូវវិតក្កៈ ដែលអាស្រ័យនូវផ្ទះ គឺកាមគុណផង ដោយប្រការទាំងពួង ហើយមិនធ្វើនូវព្រៃធំ គឺកិលេស ក្នុងអារម្មណ៍ណាមួយឡើយ ភិក្ខុនោះឈ្មោះថា មិនមានព្រៃធំ គឺកិលេស ជាអ្នកប្រាសចាកតណ្ហា របស់អ្វីមួយ ក្នុងលោកនេះ ដែលមានរូបឋិតលើផែនដីក្តី ដែលឋិតលើអាកាសក្តី ដែលឋិតនៅក្នុងរូងផែនដីក្តី(១) របស់ទាំងអស់នោះ មិនទៀង រមែងគ្រាំគ្រាទៅ ពួកជនដែលស្គាល់ច្បាស់ នូវអត្តភាព តែងមកប្រជុំយ៉ាងនេះ
(១) សំដៅយកពិភពនាគ។
ID: 636849012229618780
ទៅកាន់ទំព័រ៖