ព្រះត្រៃបិដក ភាគ ៣០

​បេ​សលា​តិ​មញ្ញ​នា​សូត្រ​ ​ទី៣​


 [​២១២​]​ ​សម័យមួយ​ ​ព្រះ​វង្គី​សៈ​មាន​អាយុ​ ​នៅក្នុង​អ​គ្គា​ឡ​វ​ចេតិយ​ ​ទៀប​ក្រុង​អា​ឡ​វី​ ​ជាមួយនឹង​ឧបជ្ឈាយ៍​ ​ឈ្មោះ​និគ្រោធ​កប្បៈ​ ​ដ៏​មាន​អាយុ​។​ ​ក៏​សម័យ​នោះ​ឯង​ ​ព្រះ​វង្គី​សៈ​មាន​អាយុ​ ​មើលងាយ​នូវ​ពួក​ភិក្ខុ​ដទៃ​ ​ដែល​មាន​សីល​ជាទីស្រឡាញ់​ ​ដោយ​សេចក្តី​ឈ្លាសវៃ​របស់​ខ្លួន​។​ ​លំដាប់នោះ​ ​ព្រះ​វង្គី​សៈ​មាន​អាយុ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អើហ្ន៎​ ​អាត្មាអញ​ ​ពេញជា​មិន​មានលាភ​ ​អើហ្ន៎​ ​លាភ​ ​មិន​មានដល់​អាត្មាអញ​ឡើយ​ ​អើហ្ន៎​ ​អត្តភាព​ជា​មនុស្ស​ ​អាត្មាអញ​ ​បាន​ដោយ​អាក្រក់​ ​អើហ្ន៎​ ​អត្តភាព​ជា​មនុស្ស​ ​អាត្មាអញ​ ​មិនបាន​ដោយ​ល្អ​ទេ​ ​ព្រោះ​អាត្មាអញ​ ​មើលងាយ​ពួក​ភិក្ខុ​ដទៃ​ ​ដែល​មាន​សីល​ជាទីស្រឡាញ់​ ​ដោយ​សេចក្តី​ឈ្លាសវៃ​របស់​ខ្លួន​។​
 [​២១៣​]​ ​លំដាប់នោះ​ ​ព្រះ​វង្គី​សៈ​មាន​អាយុ​ ​ក៏​ធ្វើ​សេចក្តី​ក្តៅក្រហាយ​របស់​ខ្លួន​ ​ឲ្យ​កើតឡើង​ដោយខ្លួនឯង​ ​ហើយ​ពោល​នូវ​គាថា​ទាំងឡាយ​នេះ​ ​ក្នុង​វេលា​នោះ​ថា​
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 636849012814332223
ទៅកាន់ទំព័រ៖