ព្រះត្រៃបិដក ភាគ ៣០

​ម្នាល​អ្នកជា​សាវ័ក​ព្រះ​គោតម​ ​អ្នក​ចូរ​លះបង់​ ​នូវ​ចិត្ត​មានះ​ចេញ​ ​ចូរ​លះបង់​នូវ​គន្លង​នៃ​មានះ​ ​ក្នុង​កាយ​នេះ​ចេញ​ ​បុគ្គល​ដែល​មាន​សេចក្តី​ក្តៅក្រហាយ​ ​អស់កាលជាយូរអង្វែង​ ​គួរតែ​លះបង់​ ​នូវ​គន្លង​នៃ​មានះ​ ​ក្នុង​កាយ​នេះ​ ​កុំ​ឲ្យ​សេសសល់​ ​ពពួកសត្វ​ ​ដែល​ប្រឡាក់​ដោយ​សេចក្តី​លុបគុណ​ ​ដែល​ត្រូវ​មានះ​បៀតបៀន​ហើយ​ ​រមែង​ធ្លាក់ទៅក្នុង​នរក​ ​ពួក​ជន​ ​ដែល​ត្រូវ​មានះ​បៀតបៀន​ហើយ​ ​តែង​ទៅ​កើត​ក្នុង​នរក​ ​សោកសៅ​ ​អស់​រាត្រី​ជា​យូរអង្វែង​ ​ភិក្ខុ​ដែល​ឈ្នះ​កិលេស​ដោយ​មគ្គ​ ​ប្រតិបត្តិ​ដោយ​ប្រពៃ​ ​រមែង​មិន​សោកសៅ​ក្នុង​កាលណា​ម្តង​ឡើយ​ ​រមែង​បាន​នូវ​សេចក្តី​សរសើរ​ ​និង​សេចក្តី​សុខ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ហៅ​ភិក្ខុ​នោះ​ ​ដែល​មាន​សភាព​ដូច្នោះ​ ​ថា​ ​ជា​អ្នក​ឃើញ​ធម៌​ ​ហេតុ​ដូច្នោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​មិន​រឹងត្អឹង​ ​មាន​ព្យាយាម​ ​លះបង់​នូវ​នី​វរ​ណៈ​ទាំងឡាយ​ ​ជា​អ្នក​បរិសុទ្ធ​ ​លះបង់​មានះ​ ​មិន​ឲ្យ​សេសសល់​ ​ហើយ​ធ្វើ​នូវ​ទីបំផុត​ ​នៃ​កិលេស​ដោយ​វិជ្ជា​ ​ជា​អ្នក​ស្ងប់​រម្ងាប់​។​
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 636849013063476473
ទៅកាន់ទំព័រ៖