ព្រះត្រៃបិដក ភាគ ៣០

​[​២១៦​]​ ​ព្រះ​អានន្ទ​ពោល​ថា​ ​ចិត្ត​របស់​លោក​ក្តៅក្រហាយ​ ​ព្រោះ​សេចក្តី​ប្រែប្រួល​នៃ​សញ្ញា​ ​លោក​ចូរ​វៀរ​នូវ​និមិត្ត​ល្អ​ ​ដែល​ប្រកបដោយ​រាគៈ​ចេញ​ ​ហើយ​ពិចារណា​សង្ខារ​ទាំងឡាយ​ ​ថា​ជា​របស់​ដទៃ​ ​ថា​ជា​ទុក្ខ​ ​កុំ​ពិចារណា​ថា​ ​ជា​របស់​ខ្លួន​ឡើយ​ ​ចូរ​ធ្វើ​រាគៈ​ដ៏​ធំ​ ​ឲ្យ​រលត់​បាត់​ទៅ​ ​កុំ​មាន​សេចក្តី​ក្តៅ​ក្រ​ហាយ​រឿយ​ៗ​ឡើយ​ ​លោក​ចូរ​ចំរើន​នូវ​ចិត្ត​ ​ឲ្យ​មាន​អារម្មណ៍​តែមួយ​ ​ឲ្យ​តាំងនៅ​ដោយ​ប្រពៃ​ ​ដោយ​អសុភារម្មណ៍​ ​កាយគតាសតិ​ ​ចូរ​មានដល់​លោក​ ​លោក​ចូរ​ជា​អ្នកមាន​សេចក្តី​នឿយណាយ​ច្រើន​ ​ចូរ​ចំរើន​នូវ​អនិមិត្ត​ ​គឺ​វិបស្សនា​ ​ដក​នូវ​មា​នា​នុ​ស័យ​ចេញ​ ​ហើយ​ជា​អ្នកមាន​ចិត្តស្ងប់​រម្ងាប់​ប្រព្រឹត្តទៅ​ ​ដោយ​ការយល់​ច្បាស់​នូវ​មានះ​នោះ​។​
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 636849013821549833
ទៅកាន់ទំព័រ៖