ព្រះត្រៃបិដក ភាគ ៣០

​សុភាសិត​សូត្រ​ ​ទី៥​


 [​២១៧​]​ ​សាវត្ថី​និទាន​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វាចា​ប្រកបដោយ​អង្គ៤​ ​ឈ្មោះថា​សុភាសិត​ ​មិនមែន​ទុព្ភាសិត​ទេ​ ​ជា​វាចា​មិន​មានទោស​ផង​ ​ដែល​អ្នកប្រាជ្ញ​មិន​តិះដៀល​ផង​។​ ​វាចា​ដែល​ប្រកបដោយ​អង្គ៤​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​រមែង​ពោល​ពាក្យសុភាសិត​ ​មិន​ពោល​ពាក្យ​ទុព្ភាសិត១​ ​ពោល​ពាក្យជា​ធម៌​ ​មិន​ពោល​ពាក្យ​មិនជា​ធម៌១​ ​ពោល​ពាក្យជា​ទីស្រឡាញ់​ ​មិន​ពោល​ពាក្យ​មិនជា​ទីស្រឡាញ់១​ ​ពោល​ពាក្យពិត​ ​មិន​ពោល​ពាក្យ​កុហក១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វាចា​ប្រកបដោយ​អង្គ៤​ ​នេះឯង​ ​ឈ្មោះថា​ ​សុភាសិត​ ​មិនមែន​ទុព្ភាសិត​ទេ​ ​ជា​វាចា​មិន​មានទោស​ផង​ ​ដែល​អ្នកប្រាជ្ញ​មិន​តិះដៀល​ផង​។
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636849014061063532
ទៅកាន់ទំព័រ៖