ព្រះត្រៃបិដក ភាគ ៣០

​ប្រណម្យ​អញ្ជលី​ ​ឆ្ពោះទៅ​រក​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ហើយ​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះ​សារីបុត្ត​មាន​អាយុ​ថា​ ​បពិត្រ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ខ្ញុំ​សូម​សំដែងធម៌​ ​បពិត្រ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ខ្ញុំ​សូម​សំដែងធម៌​។​ ​ព្រះ​សារីបុត្ត​តប​ថា​ ​អើ​អាវុសោ​វង្គី​សៈ​ ​ចូរ​លោក​សំដែងធម៌​ចុះ​។​
 ​[​២២២​]​ ​លំដាប់នោះ​ឯង​ ​ព្រះ​វង្គី​សៈ​មាន​អាយុ​ ​ពោល​សរសើរ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ដោយ​គាថា​ទាំងឡាយ​ ​ដ៏​សមគួរ​ ​ក្នុង​ទី​ចំពោះមុខ​ថា​
​ព្រះ​សារីបុត្ត​ជា​អ្នកប្រាជ្ញ​ ​មាន​បញ្ញា​ជ្រាលជ្រៅ​ ​ជា​អ្នក​ឈ្លាស​ក្នុង​មគ្គ​ ​និង​មិនមែន​មគ្គ​ ​មាន​បញ្ញា​ច្រើន​ ​តែង​សំដែងធម៌​ដល់​ភិក្ខុ​ទាំងឡាយ​ ​សំដែង​ដោយសង្ខេប​ខ្លះ​ ​សំដែង​ដោយ​ពិស្តារ​ខ្លះ​ ​មាន​សំឡេង​គឹកកង​ ​ដូចជា​សត្វ​សាលិកា​
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636849015320165549
ទៅកាន់ទំព័រ៖