ព្រះត្រៃបិដក ភាគ ៣០
ម្នាលសារីបុត្ត អ្នកមានប្រាជ្ញារហ័ស ម្នាលសារីបុត្ត អ្នកមានប្រាជ្ញាមុត ម្នាលសារីបុត្ត អ្នកមានប្រាជ្ញាជាគ្រឿងទំលាយបង់នូវកិលេស ម្នាលសារីបុត្ត ប្រៀបដូចបុត្តច្បង របស់ស្តេចចក្រពត្តិ រមែងញុំាងចក្រដែលបិតាឲ្យប្រព្រឹត្តទៅហើយ ឲ្យប្រព្រឹត្តទៅបានដោយល្អ យ៉ាងណា ម្នាលសារីបុត្ត អ្នកក៏ញុំាងអនុត្តរធម្មចក្រ ដែលតថាគត ឲ្យប្រព្រឹត្តទៅហើយ ឲ្យប្រព្រឹត្តទៅបានដោយល្អ យ៉ាងនោះដែរ។ បពិត្រព្រះអង្គដ៏ចំរើន បើព្រះមានព្រះភាគ មិនទ្រង់តិះដៀល នូវកម្មតិចតួច ដែលប្រព្រឹត្តទៅក្នុងកាយទ្វារ ឬវចីទ្វារ របស់ខ្ញុំព្រះអង្គទេ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះមានព្រះភាគ មិនតិះដៀល នូវកម្មតិចតួច ដែលប្រព្រឹត្តទៅក្នុងកាយទ្វារ ឬវចីទ្វារ របស់ពួកភិក្ខុ៥០០នេះដែរឬ។ ម្នាលសារីបុត្ត តថាគត មិនតិះដៀល នូវកម្មតិចតួច ដែលប្រព្រឹត្តទៅក្នុងកាយទ្វារ ឬវចីទ្វារ របស់ពួកភិក្ខុ៥០០នេះទេ ម្នាលសារីបុត្ត ព្រោះថា បណ្តាភិក្ខុទាំង៥០០នេះ ភិក្ខុ៦០រូប ជាតេវិជ្ជបុគ្គល (បុគ្គលបានវិជ្ជា៣) ភិក្ខុ៦០រូប ជា ឆឡភិញ្ញបុគ្គល (បុគ្គលបានអភិញ្ញា៦) ភិក្ខុ៦០រូប ជាឧភតោភាគវិមុត្តបុគ្គល
ID: 636849015963992374
ទៅកាន់ទំព័រ៖