ព្រះត្រៃបិដក ភាគ ៣០
(បុគ្គលរួចចាកកិលេស ដោយធម៌ពីរ គឺរូបសមាបត្តិ និងអរូបសមាបត្តិ) ឯភិក្ខុទាំងឡាយក្រៅពីនេះ ជាបញ្ញាវិមុត្តបុគ្គល (បុគ្គលរួចចាកកិលេស ដោយប្រាជ្ញា)។ ទើបព្រះវង្គីសៈមានអាយុ ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះទៅរកព្រះមានព្រះភាគ ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ សូមសំដែងធម៌ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ សូមសំដែងធម៌។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវង្គីសៈ ចូរអ្នកសំដែងធម៌ចុះ។
[២២៥] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ ពោលសរសើរព្រះមានព្រះភាគ ដោយគាថាទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះព្រះភក្រ្តថា
ថ្ងៃនេះជាថ្ងៃ១៥ ភិក្ខុទាំងឡាយ៥០០រូប ជាអ្នកកាត់បង់នូវកិលេស គឺសញ្ញោជនៈ និងពន្ធនៈ ជាអ្នកមិនមានទុក្ខ មានភពថ្មីអស់ហើយ ជាអ្នកស្វែងរកនូវគុណ មានសីលគុណជាដើម
ID: 636849016280420472
ទៅកាន់ទំព័រ៖