ព្រះត្រៃបិដក ភាគ ៣០

​មក​ប្រជុំ​គ្នា​ ​ដើម្បី​ធ្វើខ្លួន​ឲ្យ​បរិសុទ្ធ​ ​ប្រៀប​ដូច​ស្តេច​ចក្រពត្តិ​ ​ដែល​ពួក​អាមាត្យ​ចោមរោម​ ​ទ្រង់​ស្តេច​ត្រួតត្រា​ជុំវិញ​ផែនដី​នេះ​ ​ដែល​មាន​សាគរ​ជាទីបំផុត​ ​យ៉ាងណា​ ​ពួក​សាវ័ក​ ​ដែល​បាន​ត្រៃវិជ្ជា​ ​ញុំាង​មច្ចុ​ឲ្យ​វិនាស​ ​ចូល​ទៅ​អង្គុយ​ជិត​ព្រះ​ទសពល​ ​ទ្រង់​ឈ្នះ​សង្គ្រាម​ ​គឺ​កិលេស​ ​ទ្រង់​ដឹកនាំ​ពួក​សត្វ​ ​រក​បុគ្គល​ជាង​គ្មាន​ ​យ៉ាងនោះ​ដែរ​ ​សាវ័ក​ទាំងអស់​ ​ជា​បុត្ត​ ​របស់​ព្រះមានព្រះភាគ​ ​បុគ្គល​ជ្រោកជ្រាក​ ​មិន​មាន​ក្នុង​ពួក​សាវ័ក​នេះ​ឡើយ​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​ថ្វាយបង្គំ​ព្រះ​ទសពល​ ​ជា​ផៅពង្ស​នៃ​ព្រះអាទិត្យ​ ​ជា​អ្នក​ដក​នូវ​សរ​ ​គឺ​តណ្ហា​បាន​។​
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 636849016552066009
ទៅកាន់ទំព័រ៖