ព្រះត្រៃបិដក ភាគ ៣០
បរោសហស្សសូត្រ ទី៨
[២២៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ជាមួយនឹងភិក្ខុសង្ឃច្រើន គឺភិក្ខុចំនួន១២៥០រូប។ ក៏ក្នុងសម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់ពួកភិក្ខុ ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ដែលជាប់ទាក់ទងដោយព្រះនិព្វាន។ ភិក្ខុទាំងនោះ ក៏ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវចិត្តទាំងអស់ ផ្ទៀងត្រចៀកស្តាប់ធម៌។
[២២៧] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះមានព្រះភាគ ទ្រង់ពន្យល់ពួកភិក្ខុឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហាន ឲ្យរីករាយដោយធម្មីកថា ដែលជាប់ទាក់ទងដោយព្រះនិព្វាន។ ភិក្ខុទាំងនោះ ក៏ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវចិត្តទាំងអស់ ផ្ទៀងត្រចៀកស្តាប់ធម៌ បើដូច្នោះ មានតែអាត្មាអញ ពោលសរសើរព្រះមានព្រះភាគ ដោយគាថាទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះព្រះភក្ត្រ។ លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង
ID: 636849016840152487
ទៅកាន់ទំព័រ៖