ព្រះត្រៃបិដក ភាគ ៣០
[២៧] សីសុបចាលាភិក្ខុនីតបថា បុគ្គលទាំងនោះ ដែលមានលទ្ធិក្រៅអំពីសាសនានេះ រមែងលិចចុះក្នុងទិដ្ឋិទាំងឡាយ យើងមិនគាប់ចិត្ត នឹងធម៌របស់បុគ្គលទាំងនោះទេ ព្រោះថា បុគ្គលទាំងនោះ មិនមែនជាអ្នកឈ្លាសក្នុងធម៌ ព្រះពុទ្ធ ទ្រង់កើតក្នុងសក្យត្រកូល រកបុគ្គលប្រៀបគ្មាន ទ្រង់គ្របសង្កត់នូវធម៌ទាំងពួង ទ្រង់កំចាត់បង់នូវមារ ទ្រង់មិនចាញ់មារទាំងអស់ ទ្រង់ផុតចាកកិលេសទាំងអស់ មិនអាស្រ័យនូវតណ្ហា ទ្រង់មានចក្ខុឃើញធម៌ទាំងអស់ ដល់នូវកិរិយាអស់នៃកម្មទាំងអស់ ទ្រង់មានចិត្តចុះស៊ប់ ក្នុងធម៌ជាគ្រឿងអស់ទៅនៃឧបធិ ព្រះមានព្រះភាគនោះ ជាគ្រូរបស់យើង យើងគាប់ចិត្តនឹងសាសនារបស់ព្រះអង្គ។
លំដាប់នោះ មារមានចិត្តបាប ដឹងថា សីសុបចាលាភិក្ខុនី ស្គាល់អញហើយ ក៏មានសេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះទៅ។
ID: 636848715145516541
ទៅកាន់ទំព័រ៖