ព្រះត្រៃបិដក ភាគ ៣០

​ប្រណម្យ​អញ្ជលី​ ​ឆ្ពោះទៅ​រក​ព្រះមានព្រះភាគ​ ​ក្រាបទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​សំដែងធម៌​ ​បពិត្រ​ព្រះ​សុគត​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​សំដែងធម៌​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​វង្គី​សៈ​ ​ចូរ​អ្នក​សំដែងធម៌​ចុះ​។​
 [​២២៨​]​ ​លំដាប់នោះ​ឯង​ ​ព្រះ​វង្គី​សៈ​មាន​អាយុ​ ​បាន​ពោល​សរសើរ​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ទាំងឡាយ​ ​ដ៏​សមគួរ​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្រ្ត​ថា​
​ភិក្ខុ​ច្រើនជាង​ពាន់​ ​ចូល​ទៅ​គាល់​ព្រះ​សុគត​ ​កំពុង​សំដែងធម៌​ ​ដែល​ជាប់​ទាក់ទង​ដោយ​ព្រះនិព្វាន​ ​ជា​ធម៌​ប្រាសចាក​ធូលី​ ​គឺ​កិលេស​ ​ឥតមាន​ភ័យ​អំពី​ទីណា​មួយ​ឡើយ​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ស្តាប់ធម៌​ដែល​ប្រាសចាក​មន្ទិល​ ​ដែល​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​សំដែង​ហើយ​ ​ព្រះសម្ពុទ្ធ​ ​ដែល​ភិក្ខុសង្ឃ​គាល់​ត្រៀបត្រា​ ​ល្អ​ណាស់​ហ្ន៎​ ​បណ្តា​ឥសី​ទាំងឡាយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់ព្រះ​នាម​ថា​នាគ​ ​ជាទី៧​ ​នៃ​ពួក​ឥសី​ ​(​រាប់​តាំង​អំពី​ព្រះពុទ្ធ​វិបស្សី​មក​)​ ​តែង​បង្អុរ​ភ្លៀង​ ​ចំពោះ​សាវ័ក​ទាំងឡាយ​ ​
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 636849017133889288
ទៅកាន់ទំព័រ៖