ព្រះត្រៃបិដក ភាគ ៣០

​បីដូច​ភ្លៀង​ធំ​ធ្លាក់ចុះ​ ​បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ​ ​វង្គី​សៈ​ ​ជា​សាវ័ក​របស់​ព្រះអង្គ​ ​ចេញ​មក​អំពី​ទី​សម្រាក​ ​ក្នុង​វេលា​ថ្ងៃ​ ​ព្រោះ​ចង់​ឃើញ​ព្រះ​សាស្តា​ ​សូម​ថ្វាយបង្គំ​ព្រះ​បាទា​របស់​ព្រះអង្គ​។​

 ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​វង្គី​សៈ​ ​គាថា​ទាំងឡាយ​នេះ​ ​អ្នក​ធ្លាប់​បាន​ត្រិះរិះ​ពីកាលមុន​ឬ​ ​ឬ​ទើបនឹង​ប្រាកដ​ដល់​អ្នក​ ​មួយរំពេច​នេះ​ទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គាថា​ទាំងនេះ​ ​ខ្ញុំ​ព្រះអង្គ​មិនដែល​បាន​ត្រិះរិះ​ ​ពីកាលមុន​មក​ទេ​ ​ស្រាប់តែ​ប្រាកដ​ដល់​ខ្ញុំ​ព្រះអង្គ​ ​មួយរំពេច​នេះឯង​។​ ​ម្នាល​វង្គី​សៈ​ ​បើ​ដូច្នោះ​ ​គាថា​ទាំងឡាយ​ ​ដែល​អ្នក​មិនធ្លាប់​បាន​ត្រិះរិះ​ ​ក្នុង​កាលមុន​មក​នោះ​ ​ចូរ​អ្នក​សំដែង​ឲ្យ​ក្រៃលែង​តទៅទៀត​។​
 [​២២៩​]​ ​ព្រះ​វង្គី​សៈ​មាន​អាយុ​ ​ទទួល​ព្រះបន្ទូល​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ហើយ​ពោល​សរសើរ​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ទាំងឡាយ​ ​ដែល​មិនធ្លាប់​ត្រិះរិះ​ក្នុង​កាលមុន​ ​ឲ្យ​ក្រៃលែង​តទៅ​ថា​
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 636849017479329046
ទៅកាន់ទំព័រ៖