ព្រះត្រៃបិដក ភាគ ៣០
ព្រះមានព្រះភាគ ទ្រង់គ្របសង្កត់នូវផ្លូវខុសជាច្រើន របស់មារ ទ្រង់ត្រាច់ទៅបំបាក់គោល គឺកិលេសបាន លោកទាំងឡាយ ចូរមើលព្រះអង្គកំពុងស្រាយ នូវចំណងដែលមិនអាស្រ័យកិលេស ទ្រង់ចែកធម៌ជាចំណែកៗ ព្រះអង្គសំដែងប្រាប់ផ្លូវច្រើនបែប ដើម្បីរើខ្លួនចាកអន្លង់ (ទាំង៤) កាលបើព្រះអង្គសំដែងប្រាប់ នូវព្រះនិព្វាននោះហើយ ពួកជនដែលជាអ្នកឃើញធម៌ ក៏តាំងនៅឥតមានរសេមរសាម ព្រះអង្គជាអ្នកធ្វើនូវពន្លឺ ត្រាស់ដឹងនូវធម៌ បានឃើញច្បាស់ នូវព្រះនិព្វាន ជាទីកន្លងបង់នូវហេតុ នៃទិដ្ឋិទាំងអស់ លុះព្រះអង្គត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ហើយ សំដែងនូវធម៌ដ៏ឧត្តម ដល់ជនទាំងឡាយដែលមានសទ្ធា កាលបើធម៌ ដែលព្រះអង្គសំដែង ដោយល្អយ៉ាងនេះហើយ ជនទាំងឡាយអ្នកដឹងច្បាស់ នឹងមានសេចក្តីប្រមាទ ដូចម្តេចបាន
ID: 636849017664419632
ទៅកាន់ទំព័រ៖