ព្រះត្រៃបិដក ភាគ ៣០
មោគ្គល្លានសូត្រ ទី១០
[២៣៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងកាឡសិលា ខាងភ្នំឥសិគិលិ ទៀបនគររាជគ្រឹះ ជាមួយនឹងភិក្ខុសង្ឃច្រើន គឺភិក្ខុប្រមាណ៥០០រូប សុទ្ធតែជាព្រះអរហន្ត។ បានឮថា ព្រះមហាមោគ្គល្លានមានអាយុ ពិចារណាមើលចិត្ត ដែលរួចស្រឡះ មិនមានឧបធិក្កិលេស របស់ភិក្ខុទាំងនោះ ដោយចិត្តរបស់ខ្លួន។
[២៣៤] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ មានសេចក្តីត្រិះរិះ ដូច្នេះថា ព្រះមានព្រះភាគអង្គនេះ ទ្រង់គង់ក្នុងកាឡសិលា ខាងភ្នំឥសិគិលិ ទៀបក្រុងរាជគ្រឹះ ជាមួយនឹងភិក្ខុសង្ឃច្រើន គឺភិក្ខុប្រមាណ៥០០រូប សុទ្ធតែជាព្រះអរហន្ត បានឮថា ព្រះមហាមោគ្គល្លានមានអាយុ ពិចារណាមើលចិត្ត ដែលផុតស្រឡះ មិនមានឧបធិក្កិលេស របស់ភិក្ខុទាំងនោះ ដោយចិត្តរបស់ខ្លួន បើដូច្នោះ គួរតែអាត្មាអញ ពោលសរសើរព្រះមហាមោគ្គល្លានមានអាយុ ដោយគាថាទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះព្រះភក្ត្រព្រះមានព្រះភាគ។ ទើបព្រះវង្គីសៈមានអាយុ ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះត្រង់ទៅរកព្រះមានព្រះភាគ ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ សូមសំដែងធម៌
ID: 636849018862428155
ទៅកាន់ទំព័រ៖